អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសនៅថ្ងៃទី 3 ខែកុម្ភៈ ថា ការអនុវត្តច្បាប់ចរាចរណ៍ទូទាំងប្រទេស នឹងត្រូវបានបន្តឡើងវិញ និងពង្រឹងឲ្យតឹងរ៉ឹង ចាប់ពីខែកុម្ភៈ ឆ្នាំ 2026 ដើម្បីទប់ស្កាត់និន្នាការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍។ អាជ្ញាធរបញ្ជាក់ថា ក្នុងរយៈពេល 160 ថ្ងៃកន្លងមក (ចាប់ពីថ្ងៃទី 25 ខែកក្កដា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025) ការអនុវត្តច្បាប់ចរាចរណ៍ត្រូវបានបន្ធូរបន្តិច ដោយសារតានតឹងតាមព្រំដែនកម្ពុជា–ថៃ។ ផលប៉ះពាល់នៃការបន្ធូរនេះ បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើងយ៉ាងច្បាស់នៅទូទាំងប្រទេស។ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ 2024៖ គ្រោះថ្នាក់ចរាចរណ៍កើន 34 ករណី (+3%) អ្នកស្លាប់កើន 62 នាក់ (+10%) អ្នករងរបួសកើន 209 នាក់ (+15%) សម្រាប់ខែមករា ឆ្នាំ 2026 តែមួយខែ ប្រៀបធៀបនឹងខែមករា ឆ្នាំ 2025៖ គ្រោះថ្នាក់កើន 42 ករណី (+19%) អ្នកស្លាប់កើន 25 នាក់ (+18%) អ្នករងរបួសកើន 64 នាក់ (+23%) នគរបាលបានកំណត់មូលហេតុសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បើកបរល្បឿនលឿន (47%) មិនគោរពសិទ្ធិអាទិភាពផ្លូវ/មិនឲ្យគ្នាទៅមុន (21%) មិនបើកបរនៅខាងស្តាំ (10%) វ៉ាឆ្លងកាត់គ្រោះថ្នាក់ (7%) បត់គ្រោះថ្នាក់ (6%) បើកបរក្រោមឥទ្ធិពលស្រា (3%) រំលោភសញ្ញាចរាចរណ៍ (2%) ស្ថានភាពយានយន្ត ការបើកបរអស់កម្លាំង និងលក្ខខណ្ឌផ្លូវ (មួយៗ 1%) អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ការបន្ត និងពង្រឹងការអនុវត្តច្បាប់លើកនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពជារួមលើដងផ្លូវ ពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ និងបង្កើនការយល់ដឹងរបស់សាធារណជនអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ការស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ឲ្យបានអតិបរមា។ ចាប់ពីខែកុម្ភៈ ឆ្នាំ 2026 តទៅ ច្បាប់ចរាចរណ៍នឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនៅទូទាំងប្រទេស។ អ្នកបើកបរ ត្រូវបានអំពាវនាវឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងការផាកពិន័យ និងការប៉ះពាល់សុវត្ថិភាព។ ការនាំទិសប្រកាស ប៉ូលិសភ្នំពេញបដិសេធការចោទប្រកាន់អគារចំនួន 6 ពាក់ព័ន្ធអំពើឆបោកអនឡាញ មេគ្រប់គ្រងសាខាឥណទាននៅកម្ពុជា ត្រូវចោទប្រកាន់ពីបទផ្ទេរប្រាក់អតិថិជន 100,000 ដុល្លារ ទៅគណនីផ្ទាល់ខ្លួន អាចប្រឈមទោសដល់ 5 ឆ្នាំ