បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនៅប្រទេសចិន កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយថ្មីៗនេះ ត្រូវបានពង្រីកមកដល់វិស័យយានយន្តពីរជើង។ ក្រុមហ៊ុន 立马车业 (Lima Motorcycle) បានបង្ហាញម៉ូតូអគ្គិសនីគ្មានអ្នកបើកមួយម៉ូដែលឈ្មោះ “极限小智” ដែលមានតម្លៃប្រហែល 45,000 ដុល្លារតៃវ៉ាន់ ក្នុងមួយគ្រឿង។

ម៉ូតូអគ្គិសនីនេះ អាចបើកបរដោយខ្លួនឯង ដោយគ្មានអ្នកជិះ និងអាចបង្កើនល្បឿនដល់ 40 គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងការបង្ហាញសមត្ថភាព វាអាចឡើងលើផ្លូវលំអៀងប្រហែល 20 អង្សា លោតឆ្លងចម្ងាយជិត 8 ម៉ែត្រ ហើយចុះចតបានយ៉ាងមានស្ថិរភាព មុនបន្តដំណើរទៅមុខ។

អ្នកប្រើប្រាស់អាចបញ្ជារទិសដៅរបស់ម៉ូតូតាមរយៈខ្សែដៃបញ្ជារពីចម្ងាយ។ បច្ចេកវិទ្យាថ្មីនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនជាច្រើន ប៉ុន្តែអ្នកជំនាញឧស្សាហកម្មក៏បានលើកឡើងថា សុវត្ថិភាពក្នុងការប្រើប្រាស់ជាក់ស្តែងនៅលើផ្លូវសាធារណៈ នៅតែត្រូវការការត្រួតពិនិត្យ និងវាយតម្លៃបន្ថែមទៀត។