ដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ជនជាតិកូរ៉េ ៧៣ នាក់ ដែលត្រូវបានឃាត់ខ្លួននៅកម្ពុជា ពាក់ព័ន្ធនឹងអំពើបោកប្រាស់តាមបច្ចេកវិទ្យា និងអំពើឧក្រិដ្ឋកម្មឆ្លងដែន នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេស ដើម្បីទទួលការស៊ើបអង្កេតតាមច្បាប់។

អាជ្ញាធរបញ្ជាក់ថា ការបញ្ជូនត្រឡប់លើកនេះ គឺជាប្រតិបត្តិការដ៏ធំបំផុត ចាប់តាំងពីកូរ៉េ និងកម្ពុជា ចាប់ផ្តើមសហការប្រឆាំងអំពើបោកប្រាស់ឆ្លងដែន។

ជនសង្ស័យទាំងនេះ ត្រូវបានក្រុមស៊ើបអង្កេតរួមកម្ពុជា–កូរ៉េ ឃាត់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានធ្វើអំពើបោកប្រាស់មានការរៀបចំល្អ បង្កការខាតបង់ដល់ជនរងគ្រោះជាង ៨៦៩ នាក់ ក្នុងប្រទេសកូរ៉េ។

ការស៊ើបអង្កេតបង្ហាញថា

ក្រុមនេះបានប្រើប្រាស់វិធីសាស្ត្របោកប្រាស់ផ្នែកទំនាក់ទំនងស្នេហា និងវិនិយោគក្លែងក្លាយ

ហើយមានករណីខ្លះប្រើបច្ចេកវិទ្យាក្លែងបន្លំរូបភាព និងសម្លេង ដើម្បីបោកប្រាស់ជនរងគ្រោះ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា

នឹងបន្តពង្រឹងកិច្ចសហការជាមួយប្រទេសផ្សេងៗ ដើម្បីទប់ស្កាត់អំពើបោកប្រាស់ឆ្លងដែន

និងការពារសុវត្ថិភាពទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។