ក្រុមឧក្រិដ្ឋកម្ម គ្រួសារ Ming ដែលមានមូលដ្ឋាននៅតំបន់ Kokang ភាគជើងប្រទេសមីយ៉ាន់ម៉ា ត្រូវបានអាជ្ញាធរបញ្ជាក់ថា បានរលាយបាត់ទាំងស្រុង។ តាមការបញ្ជាក់ពីតុលាការក្រុង Wenzhou ប្រទេសចិន មនុស្ស 11 នាក់ជាអ្នកដឹកនាំសំខាន់ៗ ត្រូវបានប្រហារជីវិត ក្រោយពេលត្រូវកាត់ទោសក្នុងសំណុំរឿងពាក់ព័ន្ធនឹង លុយល្បែង និងការឆបោកតាមអ៊ីនធឺណិត លើសពី 100 ពាន់លានយ័ន។ អាជ្ញាធរបានឱ្យដឹងថា ក្រុមនេះបានគ្រប់គ្រងកាស៊ីណូ អចលនទ្រព្យ និងរោងការណ៍ឆបោកជាច្រើននៅភាគជើងមីយ៉ាន់ម៉ា។ នៅពេលខ្លះ មានមនុស្សជិត 10,000 នាក់ ពាក់ព័ន្ធនឹងសកម្មភាពឆបោក ដែលភាគច្រើនជាគោលដៅទៅលើពលរដ្ឋចិន។ ការស៊ើបអង្កេតក៏បានរកឃើញថា ក្រុមនេះបាន ឃុំឃាំង និងប្រើអំពើហិង្សា លើអ្នកពាក់ព័ន្ធនឹងការឆបោក បណ្តាលឲ្យ ពលរដ្ឋចិន 14 នាក់ស្លាប់ និងមានអ្នករងរបួសជាច្រើន។ បន្ទាប់ពីការពិនិត្យឡើងវិញដោយតុលាការកំពូលប្រទេសចិន ទោសប្រហារជីវិតត្រូវបានអនុម័ត ហើយការអនុវត្តទោសបានធ្វើឡើងតាមច្បាប់។ ក្រុមគ្រួសារ Ming ត្រូវបានប្រកាសថា ត្រូវបានបញ្ចប់ទាំងស្រុង។ ការនាំទិសប្រកាស ការបើកបរគ្រោះថ្នាក់បង្កការព្រួយបារម្ភ៖ បុរសម្នាក់នៅភ្នំពេញជិះម៉ូតូដោយជើងមួយ ព្យាយាមឈរនិងវ៉ាឡើង មុនត្រូវប៉ូលិសឃាត់យកម៉ូតូ សារព័ត៌មានបរទេសរាយការណ៍ថា ត្រាំបានជូនដំណឹងដល់សម្ព័ន្ធមិត្តមជ្ឈឹមបូព៌ា អាចវាយប្រហារអ៊ីរ៉ង់នៅថ្ងៃអាទិត្យ