បើតាមខ្លឹមសារសេចក្ដីប្រកាស បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ការដឹកជញ្ជូនផលិតផល កសិកម្មឆ្លងកាត់ប្រទេសឡាវ»។ កិច្ចព្រមព្រៀងដ៏មានសារសំខាន់នេះ នឹងបើកច្រកដឹកជញ្ជូនថ្មីមួយទៀត សម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់ បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូន ព្រមទាំងពង្រីកឱកាសទីផ្សារជូនបងប្អូនប្រជាកសិករ និងលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងនៃវិស័យកសិកម្មកម្ពុជា។ យោងតាមកិច្ចព្រមព្រៀងនេះ វិសាលភាពនៃការដឹកជញ្ជូននឹងគ្របដណ្តប់លើបន្លែ និងដំណាំទាំងស្រស់និង ស្ងួត រួមមាន៖ ចេក ទុរេន មៀន អង្ករ ស្វាយ ម្សៅដំឡូងមី និងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតដែលភាគី ទាំងពីរនឹងឯកភាពគ្នានាពេលអនាគត។ ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់នេះនឹងត្រូវអនុវត្តដោយអនុលោមតាម៖ *បទប្បញ្ញត្តិអនាម័យ និងភូតគាមអនាម័យ (SPS) របស់ព្រះរាជាណាចក្រកម្ពុជា *ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់របស់សាធារណរដ្ឋប្រជាធិបតេយ្យ- ប្រជាមានិតឡាវ *ស្តង់ដាអន្តរជាតិពាក់ព័ន្ធ រួមទាំងស្តង់ដានៃអនុសញ្ញាការពារដំណាំអន្តរជាតិ (IPPC)។ ជាជំហានបន្ទាប់ មន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងពីរនឹងបន្តធ្វើការពិគ្រោះយោបល់ដើម្បីកំណត់ច្រកព្រំដែនជាក់លាក់ ខ្សែផ្លូវដឹកជញ្ជូន ទីតាំងផ្ទេរទំនិញ និងកំណត់នីតិវិធីដើម្បីឈានទៅអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។ កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងវិស័យកស និងឡាវ ក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។ ភាគីទាំងពីរក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលផ្សេងទៀតនាពេលអនាគត ជាពិសេសលើការវិនិយោគរ៉ែដើម្បីផលិតជីកសិកម្ម និងការគ្រប់គ្រង វិស័យព្រៃឈើ៕ ការនាំទិសប្រកាស **ការជូនដំណឹងចរាចរណ៍អំឡុងបុណ្យចូលឆ្នាំចិន អនុវត្តវិធានការរថយន្តមានអ្នកជិះច្រើន ខណៈចរាចរណ៍ត្រឡប់ទៅភាគខាងជើងកើនឡើង** **សាយ សំអឿន៖ ការបង្ក្រាបអំពើឆបោកនៅខេត្តព្រះសីហនុមានលទ្ធផលល្អ សុវត្ថិភាពភ្ញៀវទេសចរត្រូវដាក់ជាអាទិភាពជានិច្ច**