ក្នុងឱកាសគម្រប់ខួប 70 ឆ្នាំ នៃទស្សនកិច្ចរដ្ឋជាផ្លូវការលើកដំបូងរវាងចិន និងកម្ពុជា លោក វ៉ាង វិនប៊ីន ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានថ្លែងថា មានកិត្តិយសយ៉ាងខ្លាំង ក្នុងការទទួលស្វាគមន៍ ព្រះមហាក្សត្រីមាតា មុនីនាថ មកកាន់ស្ថានទូតចិនប្រចាំកម្ពុជា និងអបអរសាទរបុណ្យចូលឆ្នាំចិនរួមគ្នា។ លោកបានរំលឹកថា នៅថ្ងៃទី 13 ខែ2 ឆ្នាំ1956 ព្រះបិតាជាតិ នរោត្តម សីហនុ បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសចិន បើកទំព័រថ្មីសម្រាប់មិត្តភាពទ្វេភាគី។ ការអញ្ជើញមកលើកនេះរបស់ព្រះមហាក្សត្រីមាតា មិនត្រឹមតែជាការរំលឹកអតីតកាលទេ ប៉ុន្តែថែមទាំងបង្ហាញពីមិត្តភាពប្រពៃណី ដែលថ្នាក់ដឹកនាំជំនាន់មុនបានបង្កើតឡើង និងនៅតែរឹងមាំដដែល។ លោកក៏បានលើកឡើងអំពីដើមស្វាយពីរដើមនៅក្នុងបរិវេណស្ថានទូត ដែលព្រះបិតាជាតិ និងព្រះមហាក្សត្រីមាតា បានប្រទានជូនជាច្រើនទសវត្សរ៍មុន ហើយពេលនេះកំពុងលូតលាស់ល្អ និងផ្លែផ្កាច្រើន សម្គាល់ពីមិត្តភាពពិសេសរវាងចិន និងកម្ពុជា ដែលបង្កើតឡើងលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក។ លោក វ៉ាង វិនប៊ីន បានបញ្ជាក់ថា ភាគីចិន នឹងបន្តសហការជាមួយភាគីកម្ពុជា ដើម្បីបន្តបេតិកភណ្ឌមិត្តភាព «ដែកថែប» ពីជំនាន់មួយទៅជំនាន់មួយ ឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីររីកចម្រើនបន្តទៅមុខ។0 ការនាំទិសប្រកាស ចាប់ខ្លួនជនជាតិកូរ៉េពាក់ព័ន្ធអំពើបោកប្រាស់ជាង 130 នាក់នៅកម្ពុជា លោក ហ៊ុន ម៉ាណែត និង លោក លី ជេម្យុង សរសើរការសហប្រតិបត្តិការ ជំរុញប្រជាពលរដ្ឋរាយការណ៍អំពើបោកប្រាស់ ពិតប្រាកដទទួលបានរង្វាន់ 1 លានរៀល