កម្ពុជា និងកូរ៉េខាងត្បូង បានទទួលលទ្ធផលវិជ្ជមានក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ដោយក្រុមការងាររួមបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធអំពើបោកប្រាស់តាមអ៊ីនធឺណិតជាង 130 នាក់ ក្នុងរយៈពេលត្រឹម 2 ខែ។ នៅយប់ថ្ងៃទី 13 លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមការងាររួម ជាពិសេសក្នុងការបង្ក្រាបអំពើបោកប្រាស់តាមបណ្តាញ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងបន្តប្រយុទ្ធយ៉ាងតឹងរ៉ឹងលើបទល្មើសទាំងនេះ រួមទាំងអំពើជួញដូរមនុស្ស និងពង្រឹងការចែករំលែកព័ត៌មាន និងអនុវត្តច្បាប់រួមគ្នា។ នៅយប់ដូចគ្នា ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង បានបង្ហោះសារបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កំពុងផ្តល់លទ្ធផលជាក់ស្តែង ចាប់តាំងពីក្រុមការងាររួមចាប់ផ្តើមដំណើរការ។ លោកបានបញ្ជាក់ថា ក្រុមការងារនេះ កើតចេញពីកិច្ចព្រមព្រៀងសំខាន់ជាមួយលោក ហ៊ុន ម៉ាណែត ហើយបន្ទាប់មក អង្គភាពអនុវត្តច្បាប់ទាំងពីរ បានសហការយ៉ាងជិតស្និទ្ធ ក្នុងការចែករំលែកព័ត៌មាន ស៊ើបអង្កេត និងចាប់ខ្លួនជនសង្ស័យ។ លោកក៏បានថ្លែងអំណរគុណដល់កម្លាំងអនុវត្តច្បាប់នៅមុខសមរភូមិ និងសរសើរការប្តេជ្ញាចិត្តនយោបាយរបស់ភាគីកម្ពុជា ដែលបានជួយឲ្យការបង្ក្រាបនេះសម្រេចបានលទ្ធផលល្អ។ ប្រធានាធិបតីកូរ៉េ បញ្ជាក់ថា ប្រទេសរបស់លោក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបង្កើតសង្គមដែលមានសុវត្ថិភាព និងស្ថិរភាពកាន់តែប្រសើរ។ ការនាំទិសប្រកាស ស្ថានីយ៍សាករថយន្តអគ្គិសនីកើនឡើងយ៉ាងឆាប់រហ័ស កម្ពុជា នៅសល់តែខេត្តអូដដរមានជ័យ មិនទាន់មាន ព្រះមហាក្សត្រីមាតា មុនីនាថ អញ្ជើញទស្សនាស្ថានទូតចិន លោក វ៉ាង វិនប៊ីន ប្តេជ្ញាបន្តមិត្តភាព «ដែកថែប» រវាងចិន–កម្ពុជា