ដើម្បីទប់ស្កាត់លំហូរប្រាក់បោកប្រាស់ តៃវ៉ាន់បានពង្រឹងការត្រួតពិនិត្យវិស័យហិរញ្ញវត្ថុ។ គណនីដែលមានការបើកញឹកញាប់ក្នុងរយៈពេលខ្លី ការផ្ទេរប្រាក់មិនប្រក្រតី ឬប្រើលេខទូរស័ព្ទដូចគ្នាជាមួយគណនីព្រមាន អាចត្រូវចាត់ទុកជាគណនីគួរសង្ស័យ និងត្រូវផ្អាកសេវាកម្មភ្លាមៗ។ ជាមួយគ្នានេះ ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ បានប្រកាសថា ចាប់ពីថ្ងៃទី 2 ខែ2 ឆ្នាំ2026 តទៅ នឹងអនុវត្តបទប្បញ្ញត្តិគណនីឌីជីថលថ្មី ដោយបន្ថែមវិធានការគ្រប់គ្រងចំនួន 11 ចំណុច។ ប្រសិនបើគណនីត្រូវបានវាយតម្លៃថាមានភាពមិនប្រក្រតី ឬពាក់ព័ន្ធសកម្មភាពខុសច្បាប់ ធនាគារអាចផ្អាកកាតដកប្រាក់ ការផ្ទេរប្រាក់ និងការទូទាត់អេឡិចត្រូនិក ហើយករណីធ្ងន់ធ្ងរ អាចបិទគណនីភ្លាមៗ។ ចំណុចដែលគេកំពុងយកចិត្តទុកដាក់ខ្លាំង គឺគណនីព្រមានដែលមានសមតុល្យក្រោម 1,000 លុយតៃវ៉ាន់ អាចត្រូវបិទដោយផ្ទាល់។ ចំណែកគណនីបើកសម្រាប់បៀវត្ស បើលើស 1 ខែមិនមានប្រាក់ខែចូល ឬគ្មានប្រតិបត្តិការរយៈពេលយូរ ក៏អាចត្រូវបញ្ចប់ការប្រើប្រាស់ផងដែរ។ ធនាគារបញ្ជាក់ថា គោលបំណងនៃវិធានការថ្មី គឺកាត់ផ្តាច់លំហូរប្រាក់បោកប្រាស់ និងការពារសុវត្ថិភាពទ្រព្យសម្បត្តិអតិថិជន ហើយអំពាវនាវឲ្យប្រជាពលរដ្ឋតាមដានសកម្មភាពគណនីរបស់ខ្លួនជាប្រចាំ ដើម្បីជៀសវាងការត្រូវបិទគណនីដោយចៃដន្យ។ ការនាំទិសប្រកាស ផ្លាកលេខផ្ទាល់ខ្លួននៅកម្ពុជា រកចំណូលជិត 29 លានដុល្លារ ក្នុងឆ្នាំ 2025 កើនឡើង 68% ស្ថានីយ៍សាករថយន្តអគ្គិសនីកើនឡើងយ៉ាងឆាប់រហ័ស កម្ពុជា នៅសល់តែខេត្តអូដដរមានជ័យ មិនទាន់មាន