អាជ្ញាធរនគរបាលភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរ៉ឹងលើប៉ូលិសចរាចរម្នាក់ ដែលបានរំលោភវិន័យជាតិយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបណ្តេញចេញពីកងនគរបាលជាផ្លូវការ។ មន្ត្រីរូបនេះមានឈ្មោះ សិន សុភីង ដែលធ្លាប់កាន់តំណែងជាអនុប្រធានក្រុមបញ្ជាចរាចរទី2 នៃការិយាល័យប៉ូលិសចរាចរផ្លូវគោក ក្រុងភ្នំពេញ។ កាលពីថ្ងៃទី 20 ខែ1 ឆ្នាំ2026 ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបញ្ចប់មុខតំណែងរបស់គាត់ពីក្របខណ្ឌនគរបាលជាតិ។ ក្រសួងបានបញ្ជាក់ថា វិធានការនេះមានគោលបំណងពង្រឹងសីលធម៌វិជ្ជាជីវៈ និងអនុវត្តវិន័យយ៉ាងតឹងរ៉ឹង។ អាជ្ញាធរបញ្ជាក់ថា អំពើណាមួយដែលរំលោភវិន័យ បំពានច្បាប់ ឬប៉ះពាល់ដល់កិត្តិយសនគរបាល នឹងត្រូវដោះស្រាយតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ ជាមួយគ្នានេះ អាជ្ញាធរនឹងបន្តពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យវិន័យ ដើម្បីរក្សាកេរ្តិ៍ឈ្មោះកងនគរបាល និងបង្កើនទំនុកចិត្តពីសាធារណជន។ ការនាំទិសប្រកាស ពេលបុណ្យខិតជិតមកដល់ ក្រសួងសុខាភិបាលកម្ពុជា ព្រមានអំពីហានិភ័យពុលអាហារ និងជំងឺឆ្លង កម្ពុជា បញ្ជូនជនបរទេសពាក់ព័ន្ធអំពើបោកប្រាស់ 1,379 នាក់ ក្នុងរយៈពេល 5 ថ្ងៃ